គណៈកម្មាធិការជាតិបេតិកភណ្ឌពិលោក បានចុះបេសកម្មនៅខេត្តបន្ទាយមានជ័យ

គណៈកម្មាធិការជាតិបេតិកភណ្ឌពិលោក បានទទួលកិច្ចការសំខាន់មួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអោយដឹកនាំក្រុមការងាររៀបចំឯកសារទាក់ទងនឹងប្រាសាទបន្ទាយឆ្មារ ដើម្បីត្រៀមស្នើសុំទៅអង្គការយូណេស្កូចុះប្រាសាទនេះចូលជាសម្បត្តិវប្បធម៌ពិភពលោកនាពេលអនាគត។ ដូច្នេះ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ប្រធានគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មទៅខេត្តបន្ទាយមានជ័យដើម្បីជួបប្រាស្រ័យការងារជាមួយមន្ទីរចំនួន៨ដែលក្នុងនោះរួមមាន៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរទេសចរណ៍, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីររ៉ែ និងថាមពល និងមន្ទីរ បរិស្ថាននៃខេត្តបន្ទាយមានជ័យ។ ការជួបប្រាស្រ័យទាក់ទងជាមួយមន្ទីរជំនាញទាំងប៉ុន្មានខាងលើគឺក្នុងបំណងប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗទាក់ទងនឹងផែនការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ប្រាសាទបន្ទាយឆ្មារ សម្រាប់ការរៀបចំឯកសារគ្រប់គ្រងបេតិកភណ្ឌវប្បធម៌នៅតំបន់ប្រាសាទបន្ទាយឆ្មារ និងតំបន់ជុំវិញ ក្នុងទិសដៅត្រៀមស្នើសុំទៅអង្គការយូណេស្កូដើម្បីចុះប្រាសាទបន្ទាយឆ្មារ និងប្រាសាទរណបដទៃទៀត ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅអនាគត។
The National Committee for the World Heritage of Cambodia has been commissioned by the Ministry of Culture to lead a technical team for the preparation of Nomination dossiers for Banteay Chhmar. From 19th to 23rd October 2020, the President of the Committee led a group of technical members to fulfill a mission to meet 8 provincial bureaux – 1) Bureau of Culture and Fine Arts, 2) Bureau of Tourism, 3) Bureau of Land Management, Urban Planning and Construction, 4) Bureau of Rural Development, 5) Bureau of Mines and Energy, 6) Bureau of Water Resources and Meteorology, 7) Bureau of Public Works and Transport, 8) Bureau of Environment, in order to collect information and data on the management and development of the Banteay Chhmar region for the preparation of the Comprehensive Cultural Heritage Management for the proposition to UNESCO for listing the Banteay Chhmar temple and its satellite temples as another World Heritage Site of Cambodia.

Leave a comment

Your email address will not be published. Required fields are marked *