លោកជំទាវ ភឿង សកុណា ចូលរួមសន្និបាតលើកទី៤៣ នៃគណ:កម្មាធិការបេតិកភណ្ឌពិភពលោក

លោកជំទាវ ភឿង សកុណា ចូលរួមសន្និបាតលើកទី៤៣ នៃគណ:កម្មាធិការបេតិកភណ្ឌពិភពលោក
លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានដឹកនាំគណៈប្រតិភូអញ្ជេីញចូលរួមក្នុងសន្និបាត លេីកទី៤៣​ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក​ របស់អង្គការ​យូណេស្កូ​ ដែលប្រារព្ធ​ធ្វេីចាប់ពីថ្ងៃទី៣០​ ខែមិថុនា​ ដល់ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅទីក្រុង Baku​ ប្រទេស​ Azerbaijan​ ។
ក្នុងអង្គសន្និបាតនេះ ក៏មានកិច្ចប្រជុំពិនិត្យវាយតម្លៃលើរបាយការណ៍របស់ប្រទេសកម្ពុជា​ ស្តីអំពីវឌ្ឍនភាពនៃការអភិរក្ស​ និងអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក​ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧​ កន្លងទៅ​។
Published
Categorized as nwhc

Leave a comment

Your email address will not be published. Required fields are marked *