បរិបទទូទៅ

[icon name=”star” prefix=”fas”]បរិបទទូទៅ 

        កម្មវិធីស្មារតីចងចាំពិភពលោក បង្កើតឡើងនៅឆ្នាំ ១៩៩២ ដោយអង្គការយូណេស្កូ។ រដ្ឋាភិបាល​កម្ពុជាបានចេញអនុក្រឹត្យ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការស្មារតីចងចាំនៃពិភពលោក។ ក្រោយមកមានសេចក្ដីសម្រេចតែងតាំងសមាសភាព នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាប្រធាន។ ដើម្បីសម្រួលដំណើរការនៃគណៈកម្មការនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានចេញសេចក្ដីសម្រេចមួយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការបង្កើតក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការស្មារតីចងចាំពិភពលោក ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម  សុធា។ ក្រោយមកទៀត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ មានសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាព ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការស្មារតីចងចាំពិភពលោកជាថ្មី ដោយមានឯកឧត្តម ឈុំ ម៉េងហុង អគ្គលេខាធិកាស្ដីទីគណៈកម្មការជាតិយូណេស្កូកម្ពុជា ធ្វើជាប្រធានវិញ និងមានការផ្លាស់ប្ដូរ​សមាជិកមួយចំនួន។

សមាសភាពក្រុមកាងារ

ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការស្មារតីចងចាំ​ពិភពលោក(គ.ជ.ស.ព)មាន​សមាសភាពចំនួន១២រូប​​ដូចមានរាយនាមខាងក្រោម[1] ៖

១. ​ ឯកឧត្តម ឈុំ ម៉េងហុង          ប្រធានក្រុមការងារ

២. លោក ឯក ប៊ុនថា                 អនុប្រធាន

៣. លោក ឆាយ វិ សុទ្ធ               អនុប្រធាន

៤. លោក ហង្ស និស្ស័យ             សមាជិកអចិន្រ្តៃយ៍

៥. លោកស្រី ឃុន សាថាល់         ជាសមាជិកា

៦. លោក ហ៊ន់ ចាន់ណារ៉ា           ជាសមាជិក

៧. លោក ហួន សាវង                ជាសមាជិក

៨. កញ្ញា សួស លីដា                 ជាសមាជិកា

៩. លោកស្រី នូ សុភាព              ជាសមាជិកា

១០. លោក ស្រី ឈុន មុនី           ជាសមាជិកា

១១. លោកស្រី ឃុត វុធ្ធីនាត    ជាសមាជិកា

[1] សូមអានសេចក្ដីប្រកាសកែសម្រួល សមាសភាព ក្រុមការងារ​លេខា​ធិការ​ដ្ឋាន នៃគណៈកម្មាធិការស្មារតីចងចាំពិភពលោក​ជា​ថ្មីចុះ​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២២។(ឧបសម្ពន្ធ៧.១)

Leave a comment

Your email address will not be published. Required fields are marked *