ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសន្និបាតរយៈពេល២ថ្ងៃ ស្តីអំពី សន្និបាតបូកសរុបការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃពុធ ៨ កើត ដល់ថ្ងៃព្រហស្បត៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ក្នុងទីតាំងសាលសន្និសីទចតុមុខ។
សន្និបាតបូកសរុបការងារគឺមានចំណុចសំខាន់ៗដូចជា៖
- ការបើកសន្និបាត ដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្តសិល្បៈ
- របាយការណ៍សង្ខេបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈ២០២១
- ទិសដៅការងារវប្បធម៍និងវិចិត្រសិល្បៈសម្រាប់២០២០
- ពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ
- លទ្ធផលការងារសំខាន់ៗបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារ ដែលមាន លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាអ្នកសម្របសម្រួល
ស្ថាប័នចូលរួមមានដូចជា
- អាជ្ញាធរជាតិព្រះវិហារ
- អាជ្ញាធរជាតិសំបូរព្រៃគុក
- គណៈកម្មាធិការជាតិយូណេស្កូកម្ពុជា
- គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក
- អគ្គនាយដ្ឋានបេតិកភណ្ឌ
- អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ